Font Information :
- Name: AKbalthom Chamnap Chhun- Version: 1.10 July 28, 2015
- Designer: អាក្បាលធំ / AKbalthom
- Support: Windows and Mac OS
- Character: Khmer and English Character
ប្រវត្តិពុម្ពអក្សរនេះ ៖ ពុម្ពឈ្មោះ AKbalthom Chamnap Chhun ជាពុម្ពអក្សរចម្លងតាមអក្សរដៃរបស់លោក Chamnap Chhun https://www.facebook.com/udomkate.khmer ខ្ញុំបានសុំការអនុញ្ញាតពីគាត់ ព្រោះអក្សរគាត់ស្អាត ដែលអាចយកមកធ្វើជាពុម្ពអក្សរបាន។ ក្នុង Facebook គាត់គឺជាអ្នកស្រឡាញ់ជាតិ ហ៊ាននិយាយរិះគន់ ទង្វើអសកម្ម ឃើញខុសថាខុស ឃើញត្រូវថាត្រូវ គួរ ជាទីអ្នកផងតាមដាន សុំ Add ធ្វើជាមិត្ត។ គាត់ចូលចិត្តសរសេរអក្សរ ជាអត្ថបទ ជាកំណាព្យ ថតបង្ហោះ មានអ្នកចុចចែកចាយពេញ Facebook ថាអ្នកណាក៏ដឹងដែរ។
សូមអធ្យាស្រ័យ ៖ ដល់លោក Chamnap Chhun ដែលខ្ញុំយកមកធ្វើជាពុម្ពអក្សរ បំណងមិនមែនចង់ឲ្យឈប់សរសេរអក្សរខ្មែរស្អាតៗចឹងទេ!! :D គ្រាន់តែចម្លងមកធ្វើជាពុម្ព សម្រាប់អ្នកចូលចិត្តគាំទ្រ ចង់បានអក្សរស្អាតៗប្រើជាមួយកុំព្យូទ័រសម្រាប់ធ្វើជាមួយអត្ថបទ សៀវភៅ ...។ ថ្វីត្បិតតែមិនដូច ១០០% តែស្រដៀងអាចយកជាការបាន។
តម្លៃពុម្ព ៖ ពុម្ពអក្សរនេះមិនដាក់ឲ្យប្រើដោយសេរីទេ គឺលក់ក្នុងតម្លៃមួយសមរម្យ ដែលអាចទទួលទិញបាន មិនញញើតនឹងទិញទេ បើគិតថាអាចរកចំណូលតាមរយៈពុម្ពមួយនេះវិញនោះ។ ថវិកា ៥០% បានមកខ្ញុំ (សម្រាប់ចំណាយលើថ្លៃឧបករណ៍ផលិតពុម្ពអក្សរ) និង ៥០% ទៀតបានទៅបងប្រុស Chamnap Chhun (ដើម្បីគាត់យកទៅចូលរួចជួយសង្គម តាមរយៈអង្គការណាមួយ)។
««« បម្រាម »»» ហាមយកពុម្ពអក្សរនេះទៅសរសេរលើ ៖
- ហាមយកទៅសរសេរជេរបញ្ចោរគ្នា។
- ហាមកែប្រែរូបរាងដោយគ្មានការអនុញ្ញាតពីម្ចាស់ពុម្ព។
- ហាមប្ដូរឈ្មោះពុម្ពអក្សរនេះដាច់ខាត។
រក្សាសិទ្ធិ© ដោយ អាក្បាលធំ, ២០១៥. រក្សាសិទ្ធិគ្រប់យ៉ាង.
តំបន់បណ្ដាញ : www.akbalthom.blogspot.com
សារអេឡិចត្រូនិក : akbalthom@gmail.com
ទូរស័ព្ទ : +855 69 556 887
៙ កិច្ចព្រមព្រៀងផ្ដល់សិទ្ធិចំពោះអ្នកប្រើប្រាស់ពុម្ពអក្សរអាក្បាលធំចុងក្រោយ ៖
+ ការប្រើប្រាស់ជាលក្ខណៈផ្ទាល់ខ្លួន ៖
ពុម្ពអក្សរដែលបានផ្ដល់ជូននេះ លោកអ្នកអាចទាញយកទៅប្រើប្រាស់ដោយឥតគិតថ្លៃចំពោះការប្រើប្រាស់ ទាំងឡាយណាដែលមានលក្ខណៈផ្ទាល់ខ្លួន ឲ្យតែការប្រើប្រាស់នោះមិនទាក់ទិននឹងការប្រកាន់ពូជសាសន៍ និង អំពើល្មើសច្បាប់។ ការប្រើប្រាស់ដែលមានលក្ខណៈផ្ទាល់ខ្លួននេះ សំដៅលើការប្រើប្រាស់ទាំងអស់ដែលមិនបង្កើតប្រាក់ចំណូលហិរញ្ញវត្ថុ តាមបែបមុខជំនួញ មានជាអាទិ ៖
- សៀវភៅប្រើប្រាស់ផ្ទាល់ខ្លួន
- វេបសាយត៍ និង ប្លក់ កម្សាន្តសម្រាប់មិត្តភក្ដិ និង គ្រួសារ
- ការបោះពុម្ពទាំងឡាយដូចជា ខិត្តប័ណ្ណ ផ្ទាំងផ្សព្វផ្សាយ អាវយឺតសម្រាប់ព្រះវិហារ កម្មវិធីសប្បុរសធម៌ និង អង្គការដែលមិនស្វែងរកប្រាក់ចំណេញ។
+ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម ៖
ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម មិនត្រូវបានអនុញ្ញាត ដោយគ្មានការយល់ព្រមជាលាយលក្ខណ៍អក្សរពីអ្នកបង្កើតពុម្ពអក្សរឡើយ។ សូមទាក់ទងអ្នកបង្កើតពុម្ពអក្សរដើម្បីស្នើសុំការអនុញ្ញាតឲ្យ ប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម។ ការប្រើប្រាស់ជាលក្ខណៈពាណិជ្ជកម្ម សំដៅដល់ការប្រើប្រាស់នៅក្នុងបរិយាកាសជំនួញ ដែលរួមមាន ៖
- នាមប័ណ្ណ ឡូហ្គោ ការផ្សព្វផ្សាយពាណិជ្ជកម្ម វេបសាយត៍ កម្មវិធីទូរស័ព្ទសម្រាប់ក្រុមហ៊ុន
- អាវយឺត សៀវភៅ របស់ផ្សេងៗ ដែលធ្វើសម្រាប់ដាក់លក់
- ខិត្តប័ណ្ណ ផ្ទាំងផ្សព្វផ្សាយ សម្រាប់កម្មវិធីដែលគិតថ្លៃសម្រាប់ការចូលទស្សនា
- ការងារផ្នែករចនាក្រាហ្វិក
- សកម្មភាពផ្សេងៗទៀតដែលបង្កើតចំណូលដោយផ្ទាល់ ឬ ប្រយោល។
Copyright© by AKbalthom, 2015. All rights reserved.
Website: www.akbalthom.blogspot.com
Email: akbalthom@gmail.com
Tel: +855 69 556 887
AKbalthom Font EULA (END USER LICENSE AGREEMENT) :
+ Personal Use :
The given typeface may be downloaded and used free of charge for personal use, as long as the usage
is not racist or illegal. Personal use refers to all usage that does not generate financial income in a
business manner, for instance:
- personal scrapbooking for yourself
- recreational websites and blogs for friends and family
- prints such as flyers, posters, t-shirts for churches, charities, and non-profit organizations
+ Commercial Use :
Commercial use is not allowed without prior written permission from the respective author. Please
contact the author to ask for commercial licensing. Commercial use refers to usage in a business
environment, including:
- business cards, logos, advertising, websites, mobile apps for companies
- t-shirts, books, apparel that will be sold for money
- flyers, posters for events that charge admission
- freelance graphic design work
- anything that will generate direct or indirect income.